មតិផ្ទាល់របស់ខ្ញុំ! ការបង្វិកចិត្តបិសាចក្នុងខ្លួនរបស់យើង
មតិផ្ទាល់របស់ខ្ញុំ! ការបង្វិកចិត្តបិសាចក្នុងខ្លួនរបស់យើង
មនុស្សម្នាក់ៗ តែងតែមានផ្នត់គំនិត និងទំនោអារម្មណ៍ខុសៗគ្នា រីអាចស្រដៀងគ្នា ហើយខាងក្រោមនេះជាមតិខ្លះៗ អាចជួយពង្រឹងស្មារតីក្នុងការគិតពិចារណាទ្បើងវិញ៖
- ត្រូវយកឈ្នះខ្លួនឯង គឺសំដៅលើការព្យាយាមឧស្សាហ៍របស់យើង មនុស្សណាដែលយកឈ្នះខ្លួនឯងបាន ជាមនុស្សដែលអាចទទួលបានជោគជ័យក្នុងថ្ងៃអនាគតបាន។
- ត្រូវគិតថាខ្លួនឯង អាចធ្វើអ្ចីៗបានតាមសម្ថភាពរបស់យើង។
- ជឿលើខ្លួនឯង និង ទុកចិត្តថាយើងអាចធ្វើបាន។
- កុំមានស្នេហាក្នុងវ័យសិក្សាបើអាចធ្វើបាន ព្រោះវាធ្វើអោយអារម្មណ៏បែកជាពីរនោះការសិក្សា យើងនឹងចុះអន់ថយជាលំដាប់ អ្នកដែលធ្លាប់ឆ្លងកាត់ទើបដឹង អ្នកដែលមិនធ្លាប់ឆ្លងកាត់ ប្រាកដជាមិនជាមិនជឿ ហើយអ្នកដែលកំពុងឆ្លងកាត់ប្រាកដជាសង្កេតមើលសកម្មភាពបន្តិតម្តងៗ នេះគេហៅថាព្យុះជិវិតយុវវ័យ។ បើសិនមិនអាចធ្វើបានយើងត្រូវចេះបែងចែកពេលវេលាអោយ បានត្រឹមត្រូវពេលណាគួគិត ពេលណាមិនគួគិត។ តើថ្ងៃអនាគតអ្នកណាជាអ្នកធ្វើអោយអនាគតយើងប្រសើរ? បើយើងពិតជាស្រលាញ់គេពិត យើងត្រូវតែលះគេ។
- កុំគិតច្រើនរឿងអត់ប្រយោជន៏ កុំស្រមើស្រមៃច្រើន។
- ត្រូវលះបង់ពេលវេលាដើម្បីអានសៀវភៅបើយើងមានអារម្មណ៍ធុញថប់យើងអាចតែងជាកំ ណាព្យ រឺ សុភាសិតល្អៗ ដើម្បីបំបាត់ភាពធុញថប់។
- កុំមានអារម្មណ៏គិតចង់ដើរលេងព្រោះការដើរលេងច្រើនធ្វើអោយយើងភ្លេចការសិក្សាហើយមានអារម្មណ៏ ខ្ជិលក្នុងការសិក្សា។
- កុំចំនាយពេលទំនេរគេងច្រើនពេក ព្រោះធ្វើអោយមានអារម្មណ៏ធុញថប់ រវើាវាយឈឺក្បាល
- ត្រូវគិតពីថ្ងៃអនាគតរបស់យើង ថាយើងចង់ធ្វើអ្វីហើយដើម្បីអោយគោលបំណងយើងបានសំរេច តើយើងត្រូវធ្វើអ្វីខ្លះសំរាប់ខ្លួនឯង អ្នកប្រាកដជាដឹងទាំងអស់ គ្រាន់តែអ្នកមិនព្យាយាមធ្វើវាប៉ុណ្ណោះ។ មនុស្សខ្លះពេលមើលឃើញអនាគតរបស់ពួកគេ គឺពួកគេខិតខំស្វាសស្វែងធ្វើវាណាស់ចំនែកមនុស្សដែលគិតសប្បាយមិនដែលគិតពីថ្ងៃអនាគតគឺពួកគេយល់ថាមានន័យណាស់សំរាប់ជីវិតជាយុវវ័យរបស់ពួកគេសំរាប់ដើរលេងសប្បាយ។ មតិយុវវ័យមួយចំនួនយល់ថានៅក្មេងត្រូវតែដើរលេងសប្បាយដល់ពេលចាស់ទៅលែង បានដើរលេងសប្បាយទៀតហើយ ខ្ញុំយល់ថាវាជាគិនិតអវិជ្ជមាន។ ការសប្បាយពីក្មេង ដល់ពេលចាស់ទៅប្រាកដជាសោកស្ដោយកំហុសជាមិនខាន។ ខ្ញុំនិយាយនេះ គឺមិនចង់អោយអ្នកដែលខិតខំសិក្សាមិនត្រូការភាពសប្បាយរីករាយទេប៉ុនតែពួកគេដើរលេងសប្បាយ មានកំណត់មិនភ្លេចការសិក្សាគេនោះទេ។ ជាចុងក្រោយខ្ញុំសូមអភ័យរាល់ពាក្សសំដីដែលខ្ញុំបាននិយាយ ប្រសិនបើមានពាក្សសំដីណាប៉ះអារម្មណ៏មិត្រអ្នកអាន សូមអធ្យាស្រ័យ ព្រោះខ្ញុំមិនមែនជាអ្នកចេះដឹងជ្រៅជ្រះនោះទេ វាគ្រាន់ជាគំនិតដែលខ្ញុំសិក្សាស្វែងយល់ឃើញប៉ុណ្ណោះ។ សូមអគុណ!
Comments
Post a Comment