សុខភាព
ហេតុអ្វីបានជាមនុស្សចាស់ដេកតិចជាងក្មេង?
មនុស្សម្នាក់ ៗ សុទ្ធតែត្រូវការដេក ប៉ុន្តែរយៈពេលដែលត្រូវដេកមិនដូចគ្នាទេ ។
មនុស្សធម្មតា ត្រូវការដេក ៨ ម៉ោងក្នុងមួយថ្ងៃ កូនក្មេងត្រូវដេកពី ១០ ទៅ ១២ ម៉ោង ចំណែកមនុស្សចាស់ ត្រូវការដេក ពី ៥ ទៅ ៦ ម៉ោងក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ ។
ចូរពិនិត្យមើលទារក ដែលទើបនឹងកើតមកថ្មី ៗ វាដេកទាំងយប់ទាំងថ្ងៃ លើកលែងតែរយះពេលមួយភ្លេត ដែលវាត្រូវស្រែកយំឃ្លានប៉ុណ្ណោះ ក្រៅពីនោះ សុទ្ធតែជារយះពេលដេកយ៉ាងស្កប់ស្កល់ ។ តាមការពិនិត្យ ឃើញថា ទារកម្នាក់ ៗ ត្រូវដេក ២០ ម៉ោងយ៉ាងតិច ក្នុងរយះ ពេល ១ ថ្ងៃ ១ យប់ ។បញ្ហាដេកនេះ មានសារៈសំខាន់នាស់ ចំពោះមនុស្សពិសេស ចំពោះទារក និង កូនក្មេងដែលកំពុងរីកចំរើន។ បើក្មេងម្នាក់ ៗ អាចដេកឲ្យបានស្កប់ស្កល់ និង ឲ្យបានច្រើនពេលវេលា នោះសុខភាពរបស់វា នឹង បានបរិបូណ៌មិនខាន ។
ចំពោះយុវជនវិញ បញ្ហាដេកក៏មានសារៈសំខាន់ដែរ ព្រោះកាល់បើដេកស្កប់ស្កល់ពេញមួយយប់ហើយ សភាពហត់នឿយទាំងឡាយ ដែលបណ្ដាលមកពីការសិក្សា និង ការងារផ្សេង ៗ ត្រូវបានកំចាត់កំចាយអស់ ខួរក្បាលក៏ត្រូវស្ថិតក្នុងសភាពស្ពឹកដោយបានសម្រាក ។ ដូច្នេះ ព្រឹកថ្ងៃបន្ទាប់ គេនឹងមានកម្លាំងកំហែង ថ្លាខួរក្បាល អាចប្រកបការងារតទៅទៀត បានយ៉ាងធូរស្រួល ។
បើយ៉ាងដូច្នេះ ហេតុម្ដេចបានជាក្មេង ដេកច្រើនជាងយុវជន ហើយយុវជនដេកច្រើនជាងមនុស្សចាស់?
តាមការស្រាវជ្រាវបានឲ្យដឹងថា សម្ព័ន្ធនៃសរសៃវិញ្ញាណ របស់កូនក្មេង មានភាពមិននឹងនរ គឺវាងាយនឹងរំជួយ ងាយនឹងស្ពឹក កូនក្មេងឆាប់អស់កម្លាំង ហត់នឿយ ហើយក៏ឆាប់រំភើប ដូចនេះ កូនក្មេងត្រូវការដេកច្រើនណាស់ ។
ចំណែកយុវជន ធម្មតាដេកតែ ៨ ម៉ោងក៏ឃើញថាគ្រប់គ្រាន់ហើយ ។ ព្រោះការប្រើកម្លាំងកាយ និង កម្លាំងប្រាជ្ញាដ៏ច្រើនមហិមា បានធ្វើឲ្យយុវជនហត់នឿយ អស់កម្លាំង តែការសម្រាក ៨ ម៉ោងនេះក៏ល្មមនឹងធ្វើឲ្យយុវជន កំចាត់ការហត់នឿយបាន ព្រមទាំងអាចការពារ គោលិកាវិញ្ញាណក្នុងស្រទាប់ខួរក្បាល មិនឲ្យខូចខាតផង ។
តែចំពោះមនុស្សចាស់វិញ ដោយសារពលកម្មមិនសូវមានច្រើន ហើយគោលិកាវិញ្ញាណទាំងឡាយ ក៏មិនសូវរំជើបរំជួលខ្លាំង ដូចយុវជន អាស្រ័យហេតុនេះ បានជាមនុស្សចាស់ មិនសូវត្រូវការដេកសម្រាកច្រើនម៉ោងពេក ។
ទទួលទាន ស្រាបៀរបែបណាល្អ?
សឹងតែគ្រប់ផ្ទះតែងតែមានវាក្នុងទូទឹកកកជានិច្ច។ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗដែលសប្បាយសូម ណែនាំដល់អ្នកដែលចូលចិត្តទទួលទាន ។
ទី១.ទុកស្រាបៀក្នុងទីកន្លែងត្រជាក់ក្នុងសីតុណ្ហភាព៤៥-៥៥°F។សីតុណ្ហភាពទាបជាជម្រើសល្អ
សម្រាប់ការទុកដាក់ និងធ្វើអោយមានរស់ជាតិកាន់តែពិសេស ។ ដបស្រាបៀរគួររក្សាដោយដាក់
បញ្ឈរនិងបើកថ្នមៗពេលត្រូវការទទួលទាន ។ វានឹងបាត់បង់នូវរសជាតិប្រសិនណាអ្នកបើកវាមិន
ត្រឹមត្រូវ។
ទី២ - ប្រើប្រាស់នូវ កែវត្រជាក់ ដែលកែវអាចដាក់ជាមួយគ្នានិងដបស្រាបៀរ ហើយការទុកដាក់វាត្រូវ
ទុកអោយឆ្ងាយនិងអាហារផ្សេងៗដូចជាគ្រឿងដាំស្ល ខ្ទឹមស ខ្ទឹមបារាំងជាដើម។
ទី៣ – ជ្រើសរើសកែវដ៏ត្រឹមត្រូវ កែវជ័រក៏អាចជាជម្រើសល្អសម្រាប់អ្នកផងដែរ ។
ទី៤ –ប្រើកែវស្អាត គួរផ្លាស់ប្ដូរកែវស្រាបៀររបស់លោកអ្នករាល់ពេលដែលអ្នកប្ដូរស្រាបៀរម្ដងៗ។
ក្រេបរសជាតិដោយអារម្មណ៍រំភើប តែកុំញ៉ាំច្រើនពេកណាប្រយ័ត្នសុខភាពផង៕
វិធីងាយៗដើម្បីសុខភាពល្អ
សុខភាពគឺជាផ្នែកមួយដ៏សំខាន់សំរាប់ការរស់នៅប្រចាំថ្ងៃ ដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន។
ដូច្នេះដើម្បីសំរេចនូវបំណងប្រាថ្នាសូមអានជាមួយនឹងអត្ថបទរបស់សប្បាយដូចខាងក្រោមនេះត្រូវប្រ
កាន់ភ្ជាប់នូវអកប្បកិរិយាមួយចំនួនដែលផ្តល់ជាគុណសម្បត្តិសំរាប់សុខភាពរបស់លោកអ្នក៖
១- រក្សានូវទំលាប់ស្អាតសំរាប់ខ្លួនអ្នកដោយងូតទឹក ដុសធ្មេញអោយ បានត្រឹមត្រូវនិងទៀងទាត់
ត្រូវធ្វើការព្យាបាលធ្មេញភ្លាមបើមានខូច ត្រូវរក្សាខ្លួនកុំអោយមានជំងឺផ្សេងៗមកបៀតបៀនបាន។
២- ត្រូវមានទំលាប់ក្នុងការបរិភោគអោយបានត្រឹមត្រូវ កុំបរិភោគប្រសិនបើអ្នកមិនឃ្លាន ។
៣- រក្សាទម្ងន់អោយមានស្ថេរភាព កុំបណ្តោយអោយទម្ងន់របស់លោកអ្នកឡើងចុះគ្រប់ពេលត្រូវមាន
លក្ខណ្ឌសំរាប់ប្រភេទអាហារដែលលោកអ្នកបរិភោគនិង ធ្វើលំហាត់ប្រាណអោយបានទៀងទាត់។
៤- ត្រូវគេងអោយបានគ្រប់គ្រាន់ មិនត្រូវប្រើគ្រឿងស្រវឹងដើម្បីជាវិធីក្នុងការគេងទេ ។
៥- ការទទួលទានជាតិស្រវឹងលើសបរិមាណដែលសរីរាង្គអាចទទួលយកបាននោះនឹងបង្ករជាបញ្ហា
ដល់អ្នកវិញជាមិនខាន។
៦- គួរជាសវាងអោយបានឆ្ងាយពីទំលាប់ពិសារបារី។
៧- អ្នកគួរធ្វើលំហាត់ប្រាណយ៉ាងតិចណាស់៣ដងក្នុងមួយសប្តាហ៍។
៨- រក្សាលំនឹងក្នុងការទទួលទានទឹក បើអ្នកធ្លាប់មានទំលាប់ផឹកកាហ្វេមុនញុំអាហារនៅពេលព្រឹកគួរប្តួរទំលាប់មកផឹកទឹកជំនួសវិញ ត្រូវព្យាយាមផឹកទឹកយ៉ាងហោចណាស់២លីត្រក្នុងមួយថ្ងៃ។
៩- ត្រូវប្រើប្រាស់ប្រភេទឡេការពារកំដៅថ្ងៃប្រសិនបើអ្នកត្រូវបំពេញការងារនៅក្រោមកំដៅថ្ងៃ
រយៈពេលយូរ ព្រោះនេះជាសុខភាពស្បែករបស់អ្នក។
របស់៤យ៉ាងអាចបំផ្លាញស្នាមញញឹមរបស់អ្នក
ស្នាមញញឹមគឺជាវត្ថុដ៏មានតម្លៃរបស់មនុស្សគ្រប់រូប ហើយដែលគ្រប់គ្នាតែងប្រាថ្នាចង់បាននូវធ្មេញ ស្អាតចែងចាំងជានិច្ចដើម្បី រក្សាអោយបាននូវស្នាមញញឹមស្រស់ស្អាត។ តែថាមិនមែនជាការងាយ
ស្រួលទេ ទោះបីជាអ្នកខំដុសខាត់វារាល់ថ្ងៃ ជួបវេជ្ជបណ្ឌិតពីរដងក្នុង១ឆ្នាំ ក៏នៅតែមិនគ្រប់គ្រាន់ដែរ ព្រោះថាធ្មេញមាននាទីសំខាន់ក្នុងការ ទំពាអាហារសព្វបែបយ៉ាងជារៀងរាល់ថ្ងៃ។ខាងក្រោមនេះជា អាហារ មួយចំនួនដែលនាំទុក្ខទោសបំផុតដល់ធ្មេញក៏ដូចជាស្នាមញញឹមរបស់អ្នក៖
១. ទឹកក្ដៅ:ចូរកុំទទួលទានទឹកក្ដៅពេក កាហ្វេក្ដៅ ព្រោះវាមានសារធាតុFluoride (សារធាតុដែលជួយ អោយឫសធ្មេញរឹងមាំ)ទាបបំផុត។
២. ថ្នាំជក់ : វាអាចធ្វើអោយធ្មេញរបស់អ្នកខូច ឡើងពណ៌លឿងពិបាកសំអាត មានក្លិនមិនល្អហើយ
ថែមទាំងអាចបណ្ដាលអោយអ្នកកើតជំងឺមហារីកបំពង់ក មាត់និងសួតថែមទៀតផង។
៣. ស្រា : ការទទួលទានស្រាច្រើន អាចបំផ្លាញកាចាធ្មេញរបស់អ្នកបាន គួរកាត់បន្ថយតាមអាចធ្វើ បានហើយកុំភ្លេចលាងសំអាតមាត់ធ្មេញ របស់អ្នកដោយទទួលទានទឹក ដុសធ្មេញបន្ទាប់ពីទទួល
ទានសុរារួចរាល់។
៤. ស្ករគ្រាប់ : ដូចលោកអ្នកបានជ្រាបថា ទោះបីស្ករមិនបានទៅបំផ្លាញធ្មេញអ្នកដោយផ្ទាល់តែស្ករ មានផ្ទុកជាតិអាស៊ីដដែល អាច ទៅដុតបំផ្លាញឬនិងកាចាធ្មេញរបស់អ្នក ពុកផុយ ឬបង្កអោយ មាន ប្រហោងដែលធ្វើអោយអ្នកឈឺយ៉ាងខ្លាំងបាន។អាហារដែល ផ្ដល់ផលប៉ះពាល់ដល់ធ្មេញក្រៅពីព្យា យាម ជៀសវាងនូវប្រភេទអាហារទាំងបួនខាងលើ លោកអ្នកក៏គួរអនុវត្តន៍អោយបានត្រឹមត្រូវនូវការ
មាត់ធ្មេញអោយបានល្អ ដូចជាការដុសធ្មេញអោយត្រូវតាមពេលវេលា ក្រោយពេលទទួលទានអាហារ ជាពិសេសអាហារភេសជ្ជៈដែលមានជាតិអាស៊ីដខ្ពស់ សុរា កាហ្វេ ស្ករដាច់ខាតត្រូវដុសនិងលាង សំអាតហើយឧស្សាហ៍ទៅជួបទន្តពេទ្យដើម្បីទទួលបានការផ្ដល់ដំបូន្មានល្អៗ នោះទើបលោកអ្នកអាច
ញញឹមយ៉ាងស្រស់ស្អាតទៅកាន់មនុស្សនៅជុំវិញខ្លួនអ្នក៕

បីយ៉ាងជួយកែខៃសុខភាពភ្នែកពេលធ្វើការយូរ
សម្រាប់អ្នកធ្វើការយូរជាមួយ
កុំព្យូទ័រ ការស្រវាំងភ្នែក
និងអារម្មណ៍ស្ត្រេសពីការសម្លឹងកញ្ចក់កុំព្យូទ័រយូរតែងកើតមាន
ជាញឹកញាប់។ ដូច្នេះដើម្បីកែខៃសុខភាព អ្នកឲ្យប្រសើរជាងមុន ខ្ញុំសូមលើយកគន្លឹះខ្លីងាយៗបីយ៉ាងមកចែករំលែកដល់ប្រិយមិត្ត៖
១. ឈប់សម្រាក
ការ
សម្រាកភ្នែកពីកញ្ចក់កុំព្យូទ័ររៀងរាល់ ៣០
នាទីម្ដងនឹងធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយ។
អ្នកអាចសម្លឹងមើលវត្ថុដែលនៅឆ្ងាយៗ
ហើយបើល្អគួរងើបដើរចេញឲ្យបាន ៥ នាទីគឺរឹតតែប្រសើរ។
នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Marc Grossman
អ្នកជំនាញផ្នែកភ្នែកមកពីទីក្រុងញូវយ៉ក។ អ្នកជំនាញដដែលបន្តថា
ការសម្រាកភ្នែករយៈពេលខ្លីញឹកញាប់
ប្រសើរជាងការសម្រាករយៈពេលវែង។ អ្នកអាចសម្រាកភ្នែកពី ២ ទៅ ៣
នាទីរៀងរាល់ ១៥ ទៅ ២០ នាទីម្ដង ៥ នាទី រៀងរាល់ ៣០ នាទីម្ដង
ឬ ១០ នាទីរៀងរាល់១ ម៉ោងម្ដង។
២. សម្លឹងវត្ថុដែលនៅឆ្ងាយ
គន្លឹះ
ទីពីរក្នុងការជួយដល់ភ្នែកគឺ ការសម្លឹងវត្ថុដែលនៅឆ្ងាយ។
ខុសពីគន្លឹះខាងលើបន្តិច នៅចំណុចនេះ
អ្នកអាចសម្លឹងចេញឆ្ងាយពីកញ្ចក់កុំព្យូទ័រទៅកាន់វត្ថុដែលនៅ
ឆ្ងាយពី ១០ ទៅ ១៥ វិនាទី។ បន្ទាប់មកសម្លឹងវត្ថុដែលនៅជិតពី ១០ ទៅ
១៥ វិនាទីដែរ។ ធ្វើបែបនេះប្រហែល ១០
ដងនឹងអាចជួយឲ្យសមត្ថភាពផ្ដោតរបស់ភ្នែកប្រសើរជាងមុន។
៣. ម៉ាស្សាភ្នែកនឹងបាតដៃ
ចំណុច
ចុងក្រោយក្នុងការថែរក្សាភ្នែកគឺ ការម៉ាស្សាភ្នែកនឹងបាតដៃ។
នេះគឺជា វិធីយូហ្គាមួយបែបដែលល្អចំពោះសុខភាពភ្នែក។
វិធីសាស្ត្រម៉ាស្សាគឺងាយៗ។ ដំបូង
អ្នកត្រូវត្រដុសបាតដៃទាំងពីររបស់អ្នកជាមួយគ្នាឲ្យក្ដៅ។
បន្ទាប់មក យកបាតដៃដែលត្រដុសហើយទៅគ្របលើភ្នែករបស់អ្នក
ហើយដកដង្ហើមឲ្យវែងៗ សម្រាកប្រហែល ៣០ វិនាទី។
បើទោះជានេះជាការសម្រាករយៈពេលខ្លីក៏ដោយ
ក៏វានឹងធ្វើឲ្យភ្នែកអ្នកស្រស់បស់ជាងមុនដែរ។
ទឹកអង្ករ ជួយឲ្យស្បែកអ្នកសបែបធម្មជាតិ!
អង្ករ
ជាអាហារសម្បូរអាមីដុងចាំបាច់សម្រាប់ទ្រទ្រង់សារពាង្គកាយមនុស្សដែល
មិនអាចខ្វះបាន។ ស្រូវក្លាយជាអង្ករ អង្ករក្លាយជាបាយ
សុទ្ធតែមានអត្ថប្រយោជន៍ដល់ជីវិតមនុស្សសត្វលោកទាំងអស់។ តួយ៉ាង ស្រូវជាចំណីសម្រាប់ មាន់… ហើយបាយ សម្រាប់ចម្អែតក្រពះ និងផ្ដល់ថាមពលដល់មនុស្ស។
អ្វី
ដែលពិសេសទៅទៀតនោះ គឺទឹកអង្ករដែលយើងលាងជម្រះមុនពេលដាំបាយ
ក៏ផ្ដល់គុណសម្បត្តិយ៉ាងធំធេងដល់អ្នកផងដែរ។ អីចឹង
ប្រិយមិត្តដឹងទេថា ទឹកអង្ករល្អយ៉ាងម៉េចខ្លះ?
ការពិតទៅ ដើមចមនៃការទាញយកប្រយោជន៍ពីទឹកអង្ករនេះ មានប្រភពចេញពីមិត្តនារីៗជប៉ុនតែម្ដង ជាពិសេសកសិករជប៉ុន។ ទឹកអង្ករផ្ដល់សារៈប្រយោជន៍ ដូចជា៖
១. មានសារធាតុប្រឆាំងនឹងជាតិពុលដែលមាននៅនឹងស្បែក និងការពារជំងឺស្បែក
២. ជួយដាស់ ឬបង្កើតកោសិកាថ្មីលើស្បែកដែលងាប់
៣.
មានសារធាតុ ដែលជួយបំប៉នដល់ពណ៌ស្បែកមុខកាន់តែស
និងអាចឲ្យស្បែកការពារ
នឹងកាំរស្មីអ៊ុលត្រាប៊ីយ៉ូឡេតរបស់ព្រះអាទិត្យបាន។ មូលហេតុនេះ
ទើបកសិករជប៉ុន ប្រើទឹកអង្ករលាងស្បែកខ្លួន មុនពេលចុះស្រែ
ឬចម្ការ។
៤. មានវីតាមីន E (ប្រឆាំងភាពចាស់ជ្រីវជ្រួញ) ដែលជួយឲ្យស្បែកកាន់តែទន់ល្មើយ តឹង និងក្មេងជាងវ័យ។
វិធីប្រើ៖
១. ត្រងយកទឹកអង្ករដែលលាងពេលដាំបាយជាប្រចាំថ្ងៃ ដាក់ក្នុងកូនចានចង្កឹះ ឬដប។
២. យកទឹកអង្ករដែលត្រងបាន ទៅដាក់ក្លាសេក្នុងទូទឹកកកឲ្យត្រជាក់។
៣.
មុនពេលលុបលាងមុខ
អ្នកត្រូវលាងមុខនឹងទឹកធម្មតាឲ្យជ្រះដីធូលីស្អាតសិន។ បន្ទាប់មក
យកកូនកន្សែងស្អាតជ្រលក់ទឹកអង្ករត្រជាក់ និងពួតបន្តិច
មកជូតលើផ្ទៃមុខថ្នមៗមួយសន្ទុះ។
អ្នកអាចទុកឲ្យទឹកអង្ករជាប់លើផ្ទៃមុខស្ងួតដោយខ្លួនឯងក៏បាន
ឬក៏យកកន្សែងស្ងួតជូតក៏បាន។
ធ្វើដូចនេះជាតិខ្លាញ់ជាប់នឹងផ្ទៃនឹងមុខអ្នក នឹងអស់ជាមិនខាន។
មួយថ្ងៃលាងពីរដង គឺពេលព្រឹក និងពេលល្ងាច។ ធានាថា ក្នុងរយៈពេល ១ ខែ នោះអ្នកនឹងដឹងលទ្ធផលជាមិនខាន។
នេះ
ជាវិធីបែបធម្មជាតិមួយប្រភេទដែលជួយរក្សាស្បែកមុខអ្នកបាន
ជាជាងការប្រើឡេដែលមានសារធាតុគីមីមកលុបលាងមុខដែលផ្ទុយទៅវិញ
បំផ្លាញស្បែកខ្លួនឯងនាពេលអនាគត។